គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨​កញ្ញា​កើតឡើង​៧​លើក ស្លាប់​៥​នាក់​របួស​៦​នាក់​

585
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២៧ ដល់​ម៉ោង​២​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៥​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល ២​នាក់​។ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ១​គ្រឿង រថយន្ត​ធំ ៣​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១០​នាក់​(​យប់​៦​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៨​ថ្ងៃ គឺ​ថ្ងៃទី​១-២៨ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៣​នាក់ របួស​សរុប ២៨៩​នាក់ របួសធ្ងន់ ២១៦​នាក់ របួសស្រាល ៧៣​នាក់​៕ ល​