គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​វិច្ឆិកា មនុស្ស​ស្លាប់​៥​នាក់ និង​របួស​២១​នាក់​

646
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៤​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់​ស្រាល​២១​នាក់​(​ស្រី​៤​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច​៦​គ្រឿង រថយន្ត​ធំ ៤​គ្រឿង យាន​ផ្សេងៗ​២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១០​នាក់​(​យប់​៤​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៦​លើក​(​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ​៥​លើក​(​ស្លាប់​១​នាក់​), ប្រជែង ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក ,​បត់​គ្រោះថ្នាក់ ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១២​ថ្ងៃ គឺ​ថ្ងៃទី​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១០៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៥​នាក់ របួស​សរុប ១៨១​នាក់ របួសធ្ងន់ ១០៤​នាក់ របួសស្រាល ៧៧​នាក់​៕ ល​