គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​វិច្ឆិកា មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៤​នាក់​

834
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៩​ដល់​ម៉ោង​២​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​៤​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច​១​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៥​នាក់​(​យប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​១​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក (​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ២​លើក , កត្តា​យាន្ត ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៩​ថ្ងៃ គឺ​ថ្ងៃទី​២០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៧​នាក់ របួស​សរុប ២៦៨​នាក់ របួសធ្ងន់ ១៥៤​នាក់ របួសស្រាល ១១៤​នាក់​៕ ល​

#