គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៧​ខែធ្នូ​ស្លាប់​៦​នាក់​របួស​១៨​នាក់​

670
ចែករម្លែក
  • 17
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់​(​ស្រី​៣​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៨​នាក់​(​ស្រី​១​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៨​នាក់ នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៧​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​២៧​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១១៦​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣៥០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៤៤​លើក ៕S/​