គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨​ខែធ្នូ​ស្លាប់​៤​នាក់​របួស​១០​នាក់​

581
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​២៧​ដល់​ម៉ោង​២​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​បាន​បង្កឱ្យមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១០​នាក់​(​ស្រី​៣​នាក់​) ។​
​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៤​នាក់ នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​២៨​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១២០​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣៦០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៥០​លើក ៕S/​