គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​មករា បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៩​នាក់​

375
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិត​ម៉ោង​២​ថ្ងៃទី​៩​ដល់​ម៉ោង​២​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ៩​នាក់​(​ស្រី​២​នាក់​)​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១១​នាក់ នៅ​ថ្ងៃទី​១០ ខែមករា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប​៤៣​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២២០​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១០៩​លើក​៕ ល​