គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​មករា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ និង​របួស​១០​នាក់​

350
ចែករម្លែក
  • 98
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១០​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១០​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​២០​នាក់​នៅ​ថ្ងៃទី​១២ ខែមករា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៣​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប​៥៧​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​២៤១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៣២​លើក​៕ ល​