គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៨​មករា​ស្លាប់​៥​នាក់ របួសធ្ងន់​-​ស្រាល​២៣​នាក់​

574
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​2​ថ្ងៃទី​27​ដល់​ម៉ោង​2​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នក រងរបួស​ធ្ងន់​-​ស្រាល ចំនួន ២៣​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៨​នាក់ នៅ​ថ្ងៃទី​២៨ ខែមករា គឺ​កើត ឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៣​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​២៨​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១២៦​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៤៦៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៩៧​លើក៕​B/