គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​មីនាៈ​មនុស្ស​ប្រាំ​បីនាក់​ស្លាប់​និង​របួស​១១​នាក់​

521
ចែករម្លែក
  • 15
    Shares

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៥​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរ​បា​នប​ង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រាំ​បីនាក់ និង​របួសធ្ងន់​-​ស្រាល ចំនួន ១១​នាក់​(​ស្រី​៣​នាក់​) ។​

តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​បានបញ្ជាក់​ថា គ្រោះថ្នាក់​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១១​លើក ។​
​សូមជម្រាបថា ក្នុង​រយៈពេល​៦​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរ​បានសម្លាប់​មនុស្ស​សរុប ៤៣​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៨៦​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៧០​លើក ៕S/