គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៥​មីនា​ បង្ក​ឲ្យ​មនុស្ស​៦​នាក់​និង​របួស​៩​នាក់​

186
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២ ថ្ងៃទី១៤​ដល់​ម៉ោង២​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន​៩​នាក់។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​១៥​នាក់​នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​៨​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៩៩​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​២៣៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៧៥​លើក៕​B/