គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៥ ​មីនា​បង្ក​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​ និង​របួស​៣៧​នាក់​

415
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី ២៤​ដល់​ម៉ោង២​ថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ បានបង្កឲ្យមានមនុស្ស ស្លាប់៨នាក់ និងបានបង្កឲ្យមានអ្នហរងរបួសធ្ងន់-ស្រាល ចំនួន៣៧នាក់។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប៤៥នាក់ នៅថ្ងៃទី២៥ ខែមីនា នេះ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន២៣លើក។

សូមជម្រាបថា ក្នុងរយៈពេល២៥​ថ្ងៃ នៃខែមីនា នេះ គ្រោះថ្នាក់ចរាចរណ៍ បាន សម្លាប់មនុស្សសរុប១៦៧នាក់ បង្ករបួសធ្ងន់ ស្រាលចំនួន៤១២នាក់ ក្នុង ហេតុការណ៍កើតឡើង៣១០លើក៕​B/