គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​ខែឧសភា​ស្លាប់​៥​នាក់​របួស​២៣​នាក់​

748
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​គិតពី​ម៉ោង​២​ថ្ងៃទី​២១​ដល់​ម៉ោង​២​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៥​នាក់​និង​អ្នករងរបួស​ធ្ងន់​-​ស្រាល​២៣​នាក់ ។
ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​,​រ​ថយ​រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២៨​នាក់​នៅ​ថ្ងៃទី​២២​ខែឧសភា​នេះ​គឺ​កើត​ឡើ​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ១១ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ២២ ថ្ងៃ នៃ ខែឧសភា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១០៩ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣៦២ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៤៦ លើក ៕S/​