គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២៣​ខែមីនា​មាន​៦​លើក​ស្លាប់​៤​នាក់​របួស​១២​នាក់​

792
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២២​ដល់​ម៉ោង​២​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៦​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ៧​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ៥​នាក់​(​ស្រី​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​៤​នាក់​) ។​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៣​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៧​នាក់ របួស​សរុប ៣៣៨​នាក់ របួសធ្ងន់ ២០៥​នាក់ របួសស្រាល ១៣៣​នាក់ ៕S/

​គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​២៣​ខែមីនា​មាន​៦​លើក​ស្លាប់​៤​នាក់​របួស​១២​នាក់​