គ្រោះថ្នាក់​ចរាចរ​ទូទាំង​បរទេស​ថ្ងៃទី​៧​មិថុនា​ស្លាប់​១២​នាក់​របួស​១០​នាក់​

594
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២ ថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ ២០១៩ គ្រោះថ្នាក់​ចរាចរ​ទូទាំង បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ១២ នាក់​និង​រង របួស​១០ នាក់ ។
​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៣៩ នាក់ នៅ ថ្ងៃ ទី ៧ ខែមិថុនា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ។

សូម ជម្រាប ថា ក្នុង រយៈពេល ៧ ថ្ងៃ នៃ ខែមិថុនា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ៣៩ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១១៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៨៤ លើក ៕S/