គ្រោះថ្នាក់​ចរាចរ​ទូទាំង​ប្រទេស​ថ្ងៃទី​១៥​មីនា​ស្លាប់​៤​នាក់​របួស​៦​នាក់​

788
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៤​ដល់​ម៉ោង​២​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​បាន កើតឡើង​ចំនួន​៦​លើក​(​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ៦​នាក់​(​ប្រុស​)​។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ ក្នុងនោះ​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ៤​នាក់​(​យប់​២​នាក់​)​។​

ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​៣​នាក់​) ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) ។ គ្រោះថ្នាក់​នៅលើ​ដងផ្លូវ មាន ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៣​លើក រថយន្ត​ធំ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៥​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៣៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨៦​នាក់ របួស​សរុប ២២៤​នាក់ របួសធ្ងន់ ១២៧​នាក់ របួសស្រាល ៩៧​នាក់ ៕S/