គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​កណ្ដាលស្ទឹង ស្លាប់​៤​នាក់​

1644
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្ដាល​: ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​កណ្ដាលស្ទឹង រវាង​រថយន្ត​ដឹក​ដី​និង​ម៉ូតូ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា​នេះ បណ្តាលឱ្យ​មនុស្ស​៤​នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ត្រង់ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ែន សុ​វិ​ន ស្នងការរង​នគរបាល​ខេត្តកណ្ដាល បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA CLICK ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1T-4477 បើកបរ​សោយ​ឈ្មោះ ខាត់ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួម​ដំណើរ​៣​នាក់ ឈ្មោះ ហៀ​ង ភ័​ស្ត អាយុ​២៥​ឆ្នាំ ត្រូវជា​ប្រពន្ធ , ឈ្មោះ ហៀ​ង ធីតា ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង ឈ្មោះ ហៀ​ង ផៃ​យ៉​ម ភេទ​ស្រី អាយុ​១២​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​។

​ពេល​បើកបរ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​3D-2412 ប្រភេទ​បែន (​អ្នកបើកបរ​រត់គេច​) ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹម ថង មាន​ទីលំនៅ​ផ្ទះ​លេខ​២០២ ផ្លូវ​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បើកបរ​មាន​ទិសដៅ​ផ្ទុយគ្នា ។

​សមត្ថកិច្ច សន្និដ្ឋានថា ជំហាន​ដំបូង ករណីនេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ចូល​ចំណែក​ផ្លូវ​យាន​ម្ខាង​ទៀត ដែលមាន​ទិសដៅ​ផ្ទុយគ្នា ។ អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន​៕ ល​