គ្រោះថ្នាក់​ចរាចរ​បង្ក​ជា​ហិង្សា​រវាង​ជនជាតិ​ចិន​ជាមួយ​សន្តិ​សុ​ខៈ របួស​ជិត​១០​នាក់

913
ចែករម្លែក
  • 22
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនជាតិ​ចិន​មួយក្រុម​បាន​រត់​ប្រលែង​គ្នា​ពេញ​ផ្លូវត្រូវ​សន្តិសុខ​កោះ​ពេជ្រ​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​ត្រូវ​ចិន​ម្នាក់​បង្ក​ជា​ហិង្សា​វាយតប់​គ្នា​បណ្ដាល​ឲ្យ​ភាគី​ទាំងសងខាង​របួសធ្ងន់​ស្រាល​ជិត​១០​នាក់​និង​ជនជាតិ​ចិន​ម្នាក់​សន្លប់​ស្ដូកស្ដឹង​។​ហេតុការណ៍​នេះ​កើតឡើង កាល​ម៉ោង​១១​យប់ ថ្ងៃ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នៅមុខ​ហាង​យីហោ “​សៅ​ថឺ​ន អ៊ិន​ធឺ​ណេ​សិ​នណល​” (Southern International)​ក្នុង​ទឹកដី​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនជាតិចិនដែលសន្លប់ក្នុងការវាយតប់

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​ដែល​ត្រូវបាន​ជនជាតិ​ចិន​វាយ​ឲ្យ​រងរបួស​បែក​មុខ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូឌុប​សន្តិសុខ​ម្នាក់ទៀត​ចេញពី​កន្លែងធ្វើការ​លុះ​មកដល់​មុខ​ហាង​យីហោ “​សៅ​ដិ​ន អ៊ិន​ធឺ​ណេ​សិ​នណល​” កន្លែងកើតហេតុ​ស្រាប់​តែមាន​ជន​ជាតិចិន​មួយក្រុម​បាន​រត់​ប្រលែង​គ្នា​ពេញ​ផ្លូវ​ហើយក៏​មាន​ជនជាតិ​ចិន​ម្នាក់​រត់​ក៏​ទៅបុក​ម៉ូតូ​របស់គាត់ ហើយក៏​ប្រកែក​តឹង​សរសៃ​.​ក ដាក់គ្នា រហូត​បង្ក​ជា​ហិង្សា​វាយ​តប់​គ្នា​។ ជនជាតិ​ចិន បាន​ហៅ​គ្នា​មកពីរ​រថយន្ត​ទៀត មួយគ្រឿង ម៉ាក ផុ​ច ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2BA.0007​និង​មួយគ្រឿង​ម៉ាក​តូយ៉ូតា​សុ​លីកា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9998 ។​មកដល់​កន្លែងកើតហេតុ រួច​ចុះ​ពីលើ​រថយន្ត​និង​ជនជាតិ​ចិន ប្រមាណ​ជាង​២០​នាក់​ទៀត បាន​ដេញ​វាយ​សន្តិសុខ​ដែលជា​ម្ចាស់​ម៉ូតូ បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ដល់​ក្រុម​សន្តិសុខ​កោះ​ពេជ្រ​នាំគ្នា​មក​អន្តរាគមន៍ និង​ជួយ​ឃាត់​ផង​។ តែដោយសារ​ឃាត់​មិន​ស្ដាប់ ទើប នាំគ្នា​វាយ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់ ដែល​បើករថយន្ត ស៊េរី​ទំនើប​នោះ បាន​សន្លប់​ស្ដូកស្ដឹង និង​រងរបួស​ទាំងសង្ខាង​បែក​មុខ​មាត់ជិត​១០​នាក់​ទៀត ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ ទាក់​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ មក​យក​ជន​ជាតិចិន​ជើង​ខ្លាំង​ដែល​សន្លប់ យកទៅ​មន្ទីរពេទ្យ​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ហៅ​ភាគី​ទាំងសង្ខាង​មក​សម្រួល​គ្នា តែ​និយាយ​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​ហៅ​ភាគី​ទាំងសងខាង​ទៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​សាក​សួររក​មូលហេតុ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​