គ្រោះថ្នាក់​ចរាចរ​ប​ណ្តោ​ល​ឱ្យស្លាប់​ពី​នា​ក់រង​បួស​ធ្ងន់​ស្រាល​៥​នាក់​នៅ​ស្រុក​ភ្នំស្រួច​

9373

(​កំពង់ស្ពឺ​)៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៦​និង​៧៧​ត្រង់ចំណុច​មុខ​បន្ទាយ​ស្រែខ្លុង​ស្ថិតក្នុង​ភូមិ​ចេក​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN7862​ដឹក​នាក់​តំណើ​អ្នកបើកបរ​មានឈ្មោះ​ឆាយ​ហុក​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំមាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។​អ្នករួមដំណើរ​មានឈ្មោះ​ដាំ​ផុង​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​រស់​ភូមិ​ស្រល់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​

ឈ្មោះ​រ៉ុ​ន​វិចិត្រ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មិន​ស្គាល់​ទីលំនៅ​និង​៤​នាក់​ផ្សេងទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក់​នីសា​ន់​ដឺ​សែ​ល​ពណ៌​ប៉ៃ​តង​សណ្តោង​រ៉ឺម៉ក់​ដឹក​ស៊ីម៉ងត៍​ពី​លិចទៅ​កើត​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រ៉េ​ចង្កូត​ចូលមក​ខាងស្តាំ​ចូល​។​ចំណែក​រថយន្ត​សាំ​យ៉ុង​បុក​គាប​ជាប់​បណ្តាលឱ្យ​ស្លាប់​មនុស្ស​នៅ​កន្លែង​ពីរ​នាក់​ភ្លាមៗ​និង​រង​បួស​ធ្ងន់​ស្រាល​៥​នាក់​
​។​
​ប្រភព​បាន​បន្តថា​ក្រោយពី​រថយន្តបុក​គ្នា​ហើយ​នគរបាល​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នក​រង​បួស​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​បង្អែក​ខេត្តកំពង់ស្ពឺ​។​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​វត្ថុតាង​ទាំងពី​គ្រឿង​យកទៅ​រក្សាទុក​នៅ​អ​ធិ​រដ្ឋា​ន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះ​ស្រោ​យ​នៅពេល​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​
​ ​ ​

​រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​ដឹក​អ្នកតំណើរ​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​