គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៥​បណ្តាលឱ្យ​ស្លាប់​២​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​

224
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​ម៉ូតូ នៅ​ចំណុច​វាល​បា​រាម​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ ៦៤-៦៥ ស្ថិតនៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​ទាបភ្លឺ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​រវាង​រថយន្ត​ម៉ាក SSANGYONG ពណ៌​ទឹកស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2N5893​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​អ​ស័​យ​ដ្ឋា​ន​បើកបរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង​។​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បើក​ឡើង​វ៉ា​នឹង​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ក្នុង​ដំណើរ​ស្រប​ទិស​។​

​រថយន្ត​បាន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki Smash ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រៃវែង 1C-6299 អ្នក​បើ​បរ​ឈ្មោះ បេង លុច ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​នៅ​ភូមិ​ចាន់​ត្រក​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​អ្នករួមដំណើរ ឈ្មោះ សែន សុខ​ខឿន ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​ចំបក់​ប្រសាទ​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​៕S/​