គ្រោះថ្នាក់​ចរាចរ​៩​លើក ស្លាប់​២​នាក់ របួស​៨​នាក់ នៅ​ថ្ងៃទី​២១​កញ្ញា​

786
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២០ ដល់​ម៉ោង​២​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៩​លើក​(​យប់​៥​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៨​នាក់​(​ស្រី​២​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​កង់ ១​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​៤​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​២​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​ប្រជែង ២​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២១​ថ្ងៃ គឺ​ថ្ងៃទី​១-២១ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៦៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៥​នាក់ របួស​សរុប ២២២​នាក់ របួសធ្ងន់ ១៦៨​នាក់ របួសស្រាល ៥៤​នាក់​៕ ល​

#