គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១៦ តុលា ស្លាប់ ៦​នាក់ និង​របួស ១៧ នាក់​

258
ចែករម្លែក

ដោយៈ សាវ​រក្ស
​ភ្នំពេញ​៖
យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់់​ចរាចរណ៍ ទូទាំងប្រទេស គិតពី​ម៉ោង ២ រសៀល ថ្ងៃទី​១៥ ដល់​ម៉ោង ២ រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៦ នាក់ និង​បាន​រងរបួស ធ្ងន់ – ស្រាល ១៧ នាក់ ( ស្រី ៥ នាក់ ) ។​

​មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី បើកបរ​លើស​ល្បឿន​កំណត់​, មិន​គោរព​សិទ្ធិ បត់​មិន​ប្រកាន់​ស្តាំ ជាដើម ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ ជាច្រើន​គ្រឿង​ទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ២៣ នាក់ នៅ​ថ្ងៃទី​១៦ ខែតុលា នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១០ លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល ១៦ ថ្ងៃ នៃ​ខែតុលា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស សរុប ៦៦ នាក់ បង្ក​របួសធ្ងន់ – ស្រាល ចំនួន ២.៧៩៨ នាក់ ក្នុង ហេតុការណ៍ កើតឡើង ១៤៦ លើក ៕​v