គ្រោះថ្នាក់​ចរាច​ណ៍ ថ្ងៃទី​១៥​ធ្នូ មាន​មនុស្ស​ស្លាប់ ៣​នាក់ និង​របួស​២០​នាក់​

515
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២ ថ្ងៃទី​១៤ ដល់ ម៉ោង​២ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២០​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​២៣​នាក់​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៩​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៦៨​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​១៨៩​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៤៦​លើក​៕ ល​