គ្រោះថ្នាក់​ដ៏​រន្ធត់​! រថយន្ដ​កុងតឺន័រ​បុក​រថយន្ដ​តួ​រី​ស ស្លាប់​បីនាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

1326
ចែករម្លែក

ដោយ​: ព​.​ស / ពោធិសាត់​: មនុស្ស​បីនាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ម៉ោង​៤​និ​៣៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩២-១៩៣ ស្ថិតនៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្តពោធិសាត់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​បើក​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កើ​តទៅ​លិច ដែលមាន​ស្លាក​លេខ ព្រះសីហនុ 4A 1980 បើកបរ​ដោយ​ឈ្មោះ ម៉ាញ ភេទ​ប្រុស មាន​ទីលំនៅ​ខឹ​ត្ត​កំពង់ធំ បាន​បុក​ពេញទំហឹង​ជាមួយ​រថយន្ត​តូ​រី​ស ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​។ រថយន្ត​តូ​រី​សព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK8965 ដឹក​ផ្លែ​សាវម៉ាវ​បើកបរ​ដោយ​ឈ្មោះ​វ៉ាន់​វឿន ភេទ​ប្រុស រស់នៅ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។​

​ប៉ូលិស​ចរាចរណ៍​ខេត្ត​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​បណ្តាល​ឲ្យ​អ្នកជិះរថយន្ត​តូ​រី​ស​ចំនួន​បីនាក់​បាន​ស្លាប់ ក្នុងនោះ​មាន​តៃកុង​ឡាន​ម្នាក់ ក្មេងប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ ចំណែក​តៃកុង​ឡាន​កុង​តឺ​ន​រ័​រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ឯ​វត្ថុតាង​រថយន្ត​យកមក​រក្សាទុក​នៅ​ប៉ូលិស​ចរាចរណ៍​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​