គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​៤​នាក់​និង​៦៥​នាក់​រងរបួស​នៅ​បង់​ក្លា​ដែស​

425
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​យ៉ាងហោច​ណាស់​មនុស្ស​៤​នាក់​ស្លាប់​និង​៦៥​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅពេល​ទូរ​រថភ្លើង​៥​នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​រត់​ធ្លាក់​ពី​ស្ពាន​​ផ្លូវ​រថភ្លើង​មួយ​នៅ​ប្រទេស​បង់​ក្លា​ដែស​។​

​ក្រុមមន្ត្រី​បាន​និយាយថា រថភ្លើង Upaban Express នេះ​បាន​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ដា​ក្កា​នៅពេល​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​នៅ​ទីក្រុង​ម៉ូ​ល​វី​បា​ហ្សា ។​

​ក្រុមមន្ត្រី​នេះ បាន​និយាយថា ស្ពាន​ផ្លូរ​រថភ្លើង​នេះ បាន​បាក់​នៅពេល​រថភ្លើង​នេះ​បាន​បើក​ឆ្លងកាត់ តែ​មូលហេតុ​នៃ​ការបាក់​ស្ពាន​នេះ កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​៕​ដោយៈ​សុខា​/sn