គ្រោះថ្នាក់​រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​ធំ​នៅ​វៀតណាម បណ្តាលឱ្យ​ស្លាប់​មនុស្ស​១៣​នាក់​

3080
ចែករម្លែក
  • 50
    Shares

មនុស្ស១៣នាក់ បានស្លាប់និង៣នាក់ផេ្សងទៀតបានរងបួស នៅពេលដែល​រថយន្តក្រុងមួយបានបុកជាមួយរថយន្តដឹកទំនិញមួយ នៅលើផ្លូវធំមួយនៅប្រទេសវៀតណាម។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី១៥ខែកញ្ញា នៅស្រុកTam Duong នៅខេត្ត Lai Chau ។ ការបុកគ្នាដ៏ខ្លាំងនេះ បានបណ្តាលឱ្យរថយន្តទាំង២ ធ្លាក់ចេញពីផ្លូវ​ ហើយធ្លាក់ចូលប្រឡាយទឹកជំរៅ៦ម៉ែត្រនៅជិតផ្លូវនោះ។

មនុស្ស១២នាក់ ដោយរួមទាំងអ្នកបើករថយន្តទាំង២នាក់ បានស្លាប់ នៅកន្លែងកើតហេតុ ហើយក្មេងម្នាក់បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានធ្វើការស៊ើបអង្កេត៕ដោយ៖សុខា/sn

ក្រុមអ្នកសង្គ្រោះនិងពួកអ្នកស្រុកធ្វើការជួយសង្គ្រោះនៅប្រឡាយទឹក ដែលរថយន្ត២គ្រឿងបានធ្លាក់ចូលបន្ទាប់ពីបុកគ្នា កាលពីព្រឹកថ្ងៃសៅរ៍ទី១៥ខែកញ្ញា