គ្រោះថ្នាក់​រថយន្តក្រុង​២​បុក​គ្នា សម្លាប់​៥០​នាក់​នៅ​ស៊ីម​បា​វ៉េ​

1628

ក្រុមមន្ត្រីបាននិយាយថាការបុកគ្នារវាងរថយន្តក្រុង២ បានសម្លាប់មនុស្ស៥០នាក់នៅប្រទេស៊ីមបាវ៉េ ហើយបានបណ្តាលឱ្យរបួសមនុស្សជិត៨០នាក់ ។

អ្នកនាំពាក្យប៉ូលិស លោក Paul Nyathi បាននិយាយថាឧបទ្ទវហេតុរវាងរថយន្តក្រុង២នេះបានកើតឡើងនៅជិតទីក្រុងរូសាប៉េ ចម្ងាយប្រហែល១៧០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីហារេរេ កាលពីល្ងាចថ្ងៃពុធ។

លោក Ellen Gwaradzimba អភិបាលខេត្តម៉ានីកាឡាន់ បាននិយាយថា រថយន្តក្រុងមួយក្នុងចំណោមរថយន្តក្រុងទាំង២នេះ បានព្យាយាមជែងវ៉ារថយន្តដឹកទំនិញ២គ្រឿងនៅលើផ្លូវលំមួយដែលជាកន្លែងហាមឃាត់ជែងវ៉ានិងបើកលឿន។ រថយន្តក្រុងទាំង២ដែលបើកលឿនក្នុងទិសដៅផ្ទុយគ្នាបានរេចង្កូតហើយបានបុកគ្នាយ៉ាងខ្លាំង៕ដោយ:សុខា/sn

ខ្មោចរថយន្តនិងអ្នករបួសពីការបុករថយន្តក្រុងនៅស៊ីមបាវ៉េ