គ្រោះថ្នាក់​រថយន្តក្រុង ស្លាប់​៣៦​នាក់​នៅ​ចិន​

1123
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែសីហា​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៦​នាក់ បាន​ស្លាប់ នៅពេលដែល​រថយន្តក្រុង​មួយ បាន​បើក​ជ្រុល​បុក​ចូល​ជញ្ជាំង​ផ្លូវ​ក្រោម​ដី​មួយ​នៅ​ប្រទេស​ចិន ភាគ​ពាយព្យ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ បាន​រាយការណ៍​ថា រថយន្តក្រុង​នេះ​បាន​បុក​ជញ្ជាំង​ផ្លូវ​ក្រោម​ដី​នៅ​ខេត្ត​សាអាន​ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ មនុស្ស​ចំនួន​១៣​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​។​

​រថយន្តក្រុង​នេះ បាន​កំពុងធ្វើដំណើរ​ពី​ទីក្រុង​ចេង​ទូ ទៅ​ទីក្រុង​លូ​យ៉ាង នៅ​ខេត្ត​ហឺ​ណាន ភាគ​កណ្តាល​នៃ​ប្រទេស​ចិន នៅពេល​រថយន្តក្រុង​នេះ​មាន​គ្រោះថ្នាក់​នេះ​៕ ដោយ៖ សុខា

មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៦​នាក់ បាន​ស្លាប់ នៅពេលដែល​រថយន្តក្រុង​មួយ បាន​បើក​ជ្រុល​បុក​ចូល​ជញ្ជាំង​ផ្លូវ​ក្រោម​ដី​មួយ​នៅ​ប្រទេស​ចិន ភាគ​ពាយព្យ