គ្រោះថ្នាក់​រថយន្ត​ក្រុង​នៅ​អា​រ៉ាប៊ីសាអូឌីត ស្លាប់​ជន​អារ៉ាប់​និង​អាស៊ី​៣៥​នាក់​

121
ចែករម្លែក

​ជន​បរទេស​ចំនួន​៣៥ នាក់​បាន​ស្លាប់​និង ៤​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅ ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​មួយ​នៅ​ជិត​ទីក្រុង​មេ​ឌី​ណា នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អា​រ៉ា​ប៊ីសា​​អូឌីត​។​

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​និយាយថា រថយន្តក្រុង​នេះ បាន​បុក​ជាមួយ​រថយន្ត​ធំ​មួយ​នៅ​ភូមិ​al-Akhal នៅ​ជិត​ទីក្រុង​នេះ កាលពី​ថ្ងៃ​ពុធ​ទី​១៦​តុលា​។​

​ពួក​អ្នកដំណើរ ដែលជា​ជនបរទេស​អារ៉ាប់​និង​អាស៊ី ធ្វើដំណើរ​ពី​ទីក្រុង​មេ​ឌី​ណា​ទៅ​កាន់​ទីក្រុង​មេកា​ដើម្បី​ធ្វើ​ធម្ម​យាត្រា​។​

​មនុស្ស​៤​នាក់​ដែល​នៅ​រស់​ពី​គ្រោះថ្នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ​ក្រុម​អាជ្ញាធរ​អា​រ៉ាប៊ីសាអូឌីត បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត​។​

​រូបថត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បានបង្ហាញ​ការឆេះ​រថយន្តក្រុង​នៅលើ​ផ្លូវ ដោយ​បង្អួច​ទាំងអស់​នៃ​រថយន្ត​ក្រុង​នេះ​បាន​ផ្ទុះ​បាក់បែក​៕​ដោយៈ​សុខា​/sn

​ក្រុម​អាជ្ញាធ​រអា​រ៉ាប៊ីសាអូឌីត បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​