គ្រោះថ្នាក់​រថយន្ត​ក្រុង​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​២៦​នាក់

230
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​គ្រោះថ្នាក់​រថយន្ត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្លាប់​មនុស្ស​ចំនួន​២៦ នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ដោយា​សារ​ហ្វ្រាំង​របស់​វា​មិន​ដំណើរការ​នៅ​លើ​ផ្លូវ​ភ្នំ​។​

​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ បាន​និយាយថា អ្នកដំណើរ​២០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅពេល​ដែល​រថយន្ដ​ក្រុង​នេះ បាន​ជ្រុល​បុក​ជើងភ្នំ​នៅលើ​ផ្លូវ​ភ្នំ​នោះ​ដោយសារ​ហ្វ្រាំង​មិន​​ដំណើរការ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែងកើតហេតុ​នៅ​ជិត​ទីក្រុង​Chilas ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

​រថយន្ត​ជ្រុល​បុក​ជើងភ្នំ​និង​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់ ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​Chilas