គ្រោះថ្នាក់​រវាង​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ បណ្តាលឱ្យ​ប្តី​ស្លាប់ ​ប្រពន្ធ​របួសធ្ងន់​

573
ចែករម្លែក

ដោយ:បូកគោ​/កំពត​ ៖ បុរស​ម្នាក់​បាន​ស្លាប់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្តនិង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទា្វរ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​

លោកវរសេនីយ៍ទោ ស៊ូ វណ្ណាត នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ម៉ាក​សាំ​យ៉ុង និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដោយ​បុក​ចំ​ពីមុខ​ពេញទំហឹង​ពេល​បើកបរ​បញ្ច្រាសទិស​គ្នា​។

ក្នុងស្ថានភាព​បែបនេះ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់​ដោយ​បន្សល់ទុក​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7024​។ ចំណែក​អ្នកបើក​ម៉ូតូ​សណ្តោង​បាន​ស្លាប់​ភ្លាមៗ ខណៈដែល​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​។

លោកនាយ​រងការិយាល័យ​បាន​បញ្ជាក់ថា ​រហូតដល់​យប់​ជ្រៅ​ទៅហើយ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​អំពី​ឈ្មោះ និង​ទីកន្លែង​រស់នៅ​របស់​គ្រួសារ​ទាំង​ពីរនេះ​នៅឡើយ​ទេ​៕​B/Ha

#