គ្រោះថ្នាក់​អណ្តូងរ៉ែ​ចិន​សម្លាប់​មនុស្ស​២១​នាក់​

135

​មនុស្ស​២១​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់​នៅក្រោម​ដី​ក្រោយ​ដំបូល​រូង​នៃ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួ​នៅ​ចិន​ខាងជើង​បាន​បាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា មនុស្ស​សរុប​៨៧​នាក់​បាន​កំពុងធ្វើការ​ក្រោម​ដី​នៅក្នុង​អណ្តូងរ៉ែ​មួយ​ក្នុង​ខេត្ត​សាន់​ស៊ី​ស្រាប់តែ​ឧបទ្ទវហេតុ​បានកើត​​ឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​មនុស្ស​សរុប​៦៦​នាក់​ត្រូវបាន​ស្ទូច​ចេញ​ដោយ​សុ​វត្តិភាព​រីឯ​មូលហេតុ​នៃ​ការបាក់​ពិ​ដាន​រូង​ក្រោម​ដី​នេះ​កំពុង​ត្រូវធ្វើ​ការស៊ើបអង្កេត​។​

​គ្រោះថ្នាក់​អណ្តូងរ៉ែ​ចិន​កើតមាន​ជារឿយៗ ដោយសារ​ស្តង់ដា​សុវត្ថិភាព​ការងារ​អន់ និង​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​។​កាលពី​ខែធ្នូ​ឆ្នាំមុន កម្មករ​រ៉ែ​៧​នាក់​ត្រូវបាន​សម្លាប់​​និង​៣​នាក់​ទៀត​របួស​ក្នុង​គ្រោះថ្នាក់​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ចិន​ភាគ​និរតី​។​កាលពី​ខែតុលា កម្មករ​រ៉ែ​២១​នាក់​ក៏បាន​ស្លាប់​នៅក្នុង​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ក្រោយ​ការ​​បាក់​ថ្ម​បិទផ្លូវ​រូង​របស់​អណ្តូងរ៉ែ​មួយ​៕​ដោយ​:​វាសនា​

គ្រោះថ្នាក់​អណ្តូងរ៉ែ​ធ្យូងថ្ម​ចិន​នៅ​ខេត្ត​សាន់​ស៊ី​កាលពី​ឆ្នាំ​២០១៤ បានសម្លាប់​មនុស្ស​១៩​នាក់​