គ្រោះធម្មជាតិ​រន្ទះបាញ់​គោ​ងាប់​អស់​៥​ក្បាល នៅ​ស្រុក​ភ្នំស្រួច​

1024
ចែករម្លែក

កំពង់ស្ពឺ​៖​ សត្វ​គោ​៥​ក្បាល​បាន​ងាប់ ដោយសារ​រន្ទះបាញ់ ខណៈពេល​មេឃ​កំពុង​ភ្លៀង កាលពី​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់ចំណុច​វាល​ឥន្ទ្រី ចម្ងាយ​១៥០០​ម៉ែត្រ ពី​ខាងកើត​ភូមិ​ក្រាំង​សំ​រ៉ែ ឃុំ​អូរ ស្រុក​ភ្នំស្រួច​ខេត្ត កំពង់ស្ពឺ​។​

​លោក​អនុសេនីយ៍ឯក ពៅ នឿន អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​មិថុនា​នេះ​ថា ប្រជាពលរដ្ឋ​ម្ចាស់​គោ​ត្រូវ​រន្ទះបាញ់​ងាប់ ទី​១-​ឈ្មោះ ថៃ ជា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អំពៅ ឃុំ​អូរ ងាប់​គោមួយ​ក្បាល ,​ទី​២-​ឈ្មោះ យុន ផន ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​អំពៅ ឃុំ​អូ អស់​គោ​បី​ក្បាល ,​និង​ទី​៣- ឈ្មោះ អំ វ៉ឹ​ត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​អំពៅ ឃុំ​អូរ អស់​គោមួយ​ក្បាល​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​មេឃ​ខ្មៅ​ងងឹត​លាយ​ខ្យល់ មាន​ផ្គរ​និង​រន្ទះ ខណៈពេល​សត្វ​គោ​ត្រូវបាន​អ្នកភូមិ​ប្រលែង​ទៅ​ឃ្វៀល​ឱ្យ​ស៊ី​សៅ ត្រូវបាន​រន្ទះបាញ់​បណ្តាល​ឲ្យ​ងាប់​ក្បែរៗ​គ្នា​តែម្តង​៕ ​ដោយ ៖លីនណា

គ្រោះធម្មជាតិ​រន្ទះបាញ់​គោ​ងាប់​អស់​៥​ក្បាល នៅ​ស្រុក​ភ្នំស្រួច​ (រូប៖ វេបសាយ)