គ្រោះ​ចរាចរណ៍​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​៣​ថ្ងៃ : ស្លាប់​២៨​នាក់ និង​របួស​៨៥​នាក់

716
ចែករម្លែក

ដោយ : មុន្នីរ័ត្ន/​ភ្នំពេញ ៖ ក្នុង​គ្រោះ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ គឺ​គិតពី​ថ្ងៃទី​០៨-០៩-១០ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន​៥៣​លើក បណ្តាលអោយ​មនុស្ស​ស្លាប់ ចំនួន​២៨​នាក់ (​ស្រី​៦​នាក់​) របួស​ចំនួន​៨៥​នាក់ (​របួសធ្ងន់​ចំនួន​៦៥​នាក់ និង​របួសស្រាល​ចំនួន​២០​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​០៨ ខែតុលា កើតឡើង​ចំនួន​១២​លើក ស្លាប់​ចំនួន​៧​នាក់ របួសធ្ងន់​ចំនួន​១៣​នាក់ និង​របួសស្រាល​៤​នាក់​។ នៅ​ថ្ងៃទី​០៩ ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៤​លើក ស្លាប់​១៥​នាក់ របួសធ្ងន់​ចំនួន​២៩​នាក់ និង​របួសស្រាល​ចំនួន​៧​នាក់​។ នៅ​ថ្ងៃទី​១០ ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៧​លើក ស្លាប់​៦​នាក់ របួសធ្ងន់​២៣​នាក់ និង​របួសស្រាល​៩​នាក់​។​
​របាយការណ៍​បាន​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​ដោយសារ​ល្បឿន ១៩​លើក ស្រវឹង​៤​លើក ប្រជែង​៦​លើក មិន​ប្រកាន់​ស្តាំ​ចំនួន​៩​លើក មិន​គោរព​សិទ្ធិ​១០​លើក បត់​គ្រោះថ្នាក់​ចំនួន​៤​លើក កត្តា​យាន​១​ល​លើក​។​

​ចំណែក​រាជធានី ខេត្ត​ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន មានដូចជា ៖
​ខេត្តកំពត ៣​លើក ស្លាប់​២​នាក់ របួស​៩​នាក់​។​
​ខេត្តកណ្តាល ៦​លើក ស្លាប់​៦​នាក់ របួស​៦​នាក់​។​
​ខេត្តព្រៃវែង ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​។​
​ខេត្តតាកែវ ៣​លើក ស្លាប់​២​នាក់ របួស​៨​នាក់​។​
​ខេត្តពោធិសាត់ ៣​លើក ស្លាប់​៣​នាក់ របួស​១​នាក់​។​
​ខេត្តកំពង់ចាម ៥​លើក ស្លាប់​៦​នាក់ របួស​១០​នាក់​។​
​ខេត្តកំពង់ស្ពឺ ៦​លើក ស្លាប់​២ របួស​១៥​នាក់​៕​B