គ្រោះ​អកុសលៈ​បុរស​ម្នាក់​កំពុង​ជិះ​កង់​សុខៗ​ត្រូវ​រន្ទះបាញ់​ស្លាប់​

739
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​កង់​កាត់​មេឃ​កំពុង​ភ្លៀង​និង​មាន​ផ្គរ​រន្ទះ​កាលពី​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​២៤​ខែមរ​សា​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ចំ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​ប្រឡាយ​ស្វាយ​អា​ស្ថិត​ក្នុងភូមិ​ប្រគាប​ឃុំ​រូង​ជ្រៃ​ស្រុក​ថ្មគោល ។​
លោក​ផ​ង៉ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ទូច កាត់​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​បុរស​នេះ​ធ្វើដំណើរ​ទៅរក​បាញ់​កណ្តុរ​។​ក្រោយពេល​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕មន

សព​ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​