គ្លីនិកទាំងអស់បើរកឃើញថាមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មត្រឹមត្រូវទេប្រឈមនឹងការបិទអាជីវកម្ម

1359
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

ភ្នំពេញ៖ លោក ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ មន្ទីររួមជាមួយនិងគណៈកម្មាធិការ​លុបបំបាត់​ឱសថក្លែងក្លាយ និងចាត់វិធានការផ្លូវច្បាប់មិនយោគយល់ឡើយចំពោះគ្លីនិចណាដែលធ្វើអាជីវកម្មអត់ច្បាប់ពោលគឺបិទអា​ជីវកម្មតែ​ម្តងរួមនិងការផាក់​ពិន័យជាប្រាក់៥លានរៀល ។ដោយឡែកចំពោះគ្លីនិចណាដែល មានច្បាប់អនុញ្ញាតហើយ តែមិនគោរព្ធអនុវត្ដ​បានត្រឹម​ត្រូវ​តាម​គោលការ​ណែនាំ ច្បាប់អនុញ្ញាត ត្រូវដកអាញ្ញាប័ណ នោះមកវិញ ហើយធ្វើការអប់រំ លើកទី១,២ ក្រោយមកបើនៅតែមិនអនុវត្តទើបត្រូវផាក់ ពិន័យជា​ប្រាក់៥លានរៀល ហើយបើនូវតែមិនគោរព ទៀតត្រូវ តែបិទទាំងស្រុងតែម្តង ។

ការព្រមានបែបនេះរបស់លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅសាលារាជធានី​ភ្នំពេញនៅសាលារាជធានីភ្នំពេញ ខណៈដែលលោក និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ កោះប្រជុំជាលើកទី២ ជាមួយគណៈកម្មាធិការលលុបបំបាត់ឱសក្លែងក្លាយ។

លោកបន្តទៀតថា៖ នៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ ២០១៨នេះ មន្ទីរ បានចុះស្រង់ស្ថិតិ ឱសថស្ថាន ឱសថស្ថានរង(ក )និងឱសថស្ថានរង(ខ )ចំនួន៩០៩កន្លែង សរុបជាមួយគ្លីនិចឯកជន ដែលកំពុងធ្វើអាជីវកម្ម បានចំនួន ៣២៦៩ កន្លែង យើងបានពិនិត្យឃើញគ្លីនិច អត់ច្បាប់២កន្លែង តែយើងបានបិទទាំងស្រុងហើយដែរ ក្រោយពីគណៈកម្មាធិការយើងបានចុះអប់រំ២ ទៅ៣ដងរួចមកហើយនោះ ។

លោកស្រី អភិបាលរងរាជធានីបានបន្តថា៖ មន្ទីរសុខាភិបាល ត្រូវណែនាំដល់បណ្ដា គ្លីនិក រដ្ឋ ឯកជន ត្រូវពង្រឹងក្រមសិលធម៌ វិជ្ជាជីវៈឲ្យសាកសមជាគ្រូពេទ្យ ក្នុងការលើកស្ទួយ អនាម័យសុខភាពបំរើប្រជាពលរដ្ឋឲ្យចំគោលដៅ ។ជាមួយគ្នានេះដើម្បីពង្រឹងគុណ​ភាព​វប្បធម៌ការងារនិងការគោរពក្រមសិលធម៌វិជ្ជាជិវៈរបស់មន្ត្រីសុខាភិបាលមិនទាន់គោរពនិងអនុវត្តបាន។​ដូច្នេះត្រូវរួមគ្នាខិតខំ​រកចំណុ​ចប្រឈម​ដែល បាន និងកំពុងជួបប្រទះដើម្បី សម្រេចដាក់ចេញទិសដៅអនុវត្តបន្តនៅរាជធានី ក្នុងឆ្នាំ២០១៨ នេះឲ្យកាន់តែមា​នប្រសិទ្ធិ​បន្ត​ទៀត។

គួរបញ្ជាក់ថា៖ សព្វថ្ងៃនៅរាជធានីភ្នំពពេញ មានមន្ទីរមានការរិយាល័យ ស្រុកប្រតិបត្តិចំនួន៧,មន្ទីរពេទ្យបង្អែក ថ្នាក់រាជ ធានីចំនួន១​, មន្ទីរពេទ្យបង្អែកតាមខណ្ឌចំនួន៧ ,មណ្ឌលសុខភាពចំនួន៤៣កន្លែង និងប៉ុស្តិសុខភាពចំនួន៨កន្លែង ដែលមានមន្ត្រីសុខា ភិបាលកំពុងបំរើការងារសរុបចំនួន ១១៩៩នាក់ ៕