គ្លីនិក​ថែរក្សា​សម្ផស្ស​ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់​មកពី​សិង្ហ​បុរី​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​

236
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ គ្លីនិក​ថែរក្សា​សម្ផស្ស អាដ​ម៉​រ របស់​ក្រុមហ៊ុន Ardmore Soriya Medical Specialists​ដែលមាន​ជំនាញ​ខាង​ផ្នែក​ថែរក្សា​សម្ផស្ស​ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់​និង​មាន​ប្រភព​មកពី​ប្រទេស​សិង្ហ​បុរី ត្រូវបាន​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​ការបើក​សម្ពោធ​នេះ ដោយមាន​ការចូលរួម​ពី​លោក​ដ្រី ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​,​លោក​MichaelTan​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​,​ព្រមទាំង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ ផងដែរ​។​

​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហ៊ី សូ​រ្យា​ភា ប្រធាន មន្ទីរពេទ្យ​សុរិយា​និង​អភិបាល​របស់​ក្រុមហ៊ុន ArdmoreSoriyaMedicalSpecialists​បាន​ថ្លែងថា​៖“​គ្លីនិក​ថែរក្សា​សម្ផស្សអាដម៉រគឺកើតឡើងដោយការវិនិយោគរួមគ្នារវាងARDMOREMEDICALGROUP​របស់​ប្រទេស​សិង្ហ​បុរី​ដែលជា​ស្ថាប័ន​ផ្តល់​សេវា​ថែរក្សា​សម្ផស្ស​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ជាមួយ​មន្ទីរពេទ្យ​សូរិយា​ដែលជា​ស្ថាប័ន​ផ្ដល់​សេវា ថែរក្សា​សុខភាព​ល្បី​មួយ នៅក្នុង​ប្រទេស​កម្ពុជា ”​។​

​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បានបញ្ជាក់​ប្រាប់​ឱ្យដឹង​ថែមទៀត​ថា​ការពង្រីក​សេវាកម្ម​បន្ថែម​មួយទៀត​ក្នុង​ផ្នែក​រក្សា​សម្ផស្ស​ដែលមាន​ឈ្មោះថា​“​គ្លីនិក​ថែរក្សា​សម្ផស្ស​អាដ​ម៉​រ​”​គឺ​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​និង​ថវិការ​ច្រើន​ទៅ​ទទួល​សេវាកម្ម​នៅ​ខាងក្រៅ​ប្រទេស​ខណៈដែល​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ផ្ដល់ជូន​នូវ​សេវាកម្ម​បែបនេះ​ដូចគ្នា​ទៅនឹង​ស្ដង់ដារ​នៅក្រៅ​ប្រទេស​ដែរនោះ​។​

​នាឱកាស​នោះដែរ លោកស្រី ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា​៖ “​ផ្លែផ្កា​នៅថ្ងៃនេះ​គឺ​ដោយសារតែ​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប្រទេស​កម្ពុជា​បានសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧,៧​ភាគរយ​។​ក្នុង​នោះបាន​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ ២០១៥​។

ជាងនេះទៅទៀត ក្នុង​ឆ្នាំ ២០១៨​សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ក្នុង​អត្រា​៧,៥​ភាគរយ​ដែល​អត្រាកំណើន​នេះ​ជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​សូចនាករ​នេះ​បង្ហាញថា​កម្ពុជា​កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុននេះ​ជាក់​ជាមិនខាន​។​”

លោកស្រី​បាន​បន្ថែមទៀតថា​ការចូលរួម​យ៉ាងសកម្ម​និង​មិនអាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​តួយ៉ាង​ក្រុមហ៊ុន​ArdmoreSoriyaMedicalSpecialists​គឺជា​ការចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​ខ្ពស់​សម្រាប់​ការ​ទៅ​ទទួល​ការព្យាបាល​នៅ​ខាងក្រៅ​ប្រទេស​ក៏ដូចជា​បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ចំណែក​លោកស្រី​វេជ្ជបណ្ឌិត Rachel LIM ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Ardmore Soriya Medical Specialists ដែលមាន​ជំនាញ​យ៉ាងច្បាស់​លាស់ និង​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ ក្នុង​ការផ្ដល់សេវា​ថែរក្សា​ស​ម្ជ​ស្ស​ដល់ អតិថិជន នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​មានប្រសាសន៍ថា អតិថិជន នឹង​ទទួលបាន​លទ្ធផល យ៉ាងពិត​ប្រាកដ ដែល​ខ្លួន​ចង់បាន ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់ អ្វី​នោះឡើយ​។​ពីព្រោះ​វិធីសាស្ត្រ​ថែរក្សា​សម្ផស្ស​នេះ​គឺធ្វើឡើង​តាមបែប​វេជ្ជសាស្ត្រ​ជាមួយនឹង​ឧបករណ៍​ទំនើបៗ​ដែល​ទទួលស្គាល់​និង​មានការ​អនុញ្ញាត​ដោយ​ស្ថាប័ន​ត្រួតពិនិត្យ​FDA​របស់​សហរដ្ឋអាមេរិក​ក៏ដូចជា​ឧបករណ៍​ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។​

បើតាម​ការគូសបញ្ជាក់ របស់​លោកស្រី​វេជ្ជបណ្ឌិត Rachel Lim អតិថិជន ដែល​អ​ញ្ចើ​ញ​មក​ទទួល សេវាកម្ម នៅ​គ្លីនិក​ថែរក្សា​សម្ផស្ស អាដ​ម៉​រ អាច​ឃើញ​ប្រសិទ្ធិភាព​តាំងពី​លើកដំបូង​ជាមួយ​សេវាកម្ម លើក​ទំរង់​មុខ​វី (V) ដោយ​ពុំ​ចាំបាច់​ធ្វើការ​វះកាត់​ឡើយ ជាមួយ​ឧបករណ៍​ទំនើបៗ ស៊េរី​ថ្មី​បំផុត​។ ចំណែកឯ​អ្នក​ចង់​សម្រក​រាង​វិញ ក៏​ពុំ​ចាំបាច់​ធ្វើការ​វះកាត់​ដែរ គឺ​គ្រាន់តែ​មក​ទទួល​សេវា​សម្រក​រាង​ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប ដែល​ទទួលស្គាល់ និង​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​ត្រួតពិនិត្យ FDA របស់​សហរដ្ឋអាមេរិក​។​

​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​អាច​អ​ញ្ចើ​ញ​មក​គ្លីនិក​ថែរក្សា​សម្ផស្ស​អាដ​ម៉​រ​ដើម្បី​ទទួល​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ដោយ​ឥតគិតថ្លៃ​ព្រមទាំង​អាច​ទទួលបាន​ការផ្ដល់​ជូន​ជាពិសេស​យ៉ាងច្រើន​ថែមទៀត​ផង​ចាប់​ពីថ្ងៃ​បើកសម្ពោធ​នេះ​តទៅ​។​គ្លីនិក​ថែរក្សា​សម្ផស្ស​អាដ​ម៉​រ​ផ្ដល់ជូន​នូវ​សេវាកម្ម​ថែរក្សា​ស​ម្ជ​ស្ស ដូចជា​៖ សេវា​សម្រក​រាង ដោយ​ការ​សម្រក​ខ្លាញ់​នៅក្នុង​ខ្លួន និង​ដាស់ Collagen ជំនួយ​ស្បែក​ឱ្យ​កើត​ឡើងវិញ​ដោយ​ខ្លួនឯង​ជាថ្មី​ម្ដងទៀត (Venus-legacy Based Treatments), សេវា​ចាក់​បញ្ចូល​សេរ៉ូម​វីតាមីន (Vitamin) ជំនួយ​ឱ្យ​សាច់​ស្អាត ភ្លឺរលោង និង​មាន​សំណើម (IV Drip), សេវា​ចាក់​បូ​ថក និង​ចាក់​បន្ថែម (Botox and Filler Injections), សេវា​បំបាត់​ស្នាម​ជ្រួញ រឹតបន្ដឹង​ស្បែ​កមុខ ជួយ​ឲ្យ​ស្បែក​មុខ​សខ្ចី ម៉ត់​រលោង និង​ស្រស់​ភ្លឺ​ថ្លា (Chemical Peels and Various Facial) រួម​និង សេវា​ម៉ាស្សា​មុខ និង​ដងខ្លួន (Body Wellness Treatments) ជាដើម​។​

​សូមបញ្ជាក់ថា​គ្លីនិក​ថែរក្សា​សម្ផស្ស​អាដ​ម៉​រ​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៥០=៥២​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ឬ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ២១២១៦៦, ០៩៥ ៩៦៧ ៨៨៨, ០១១ ៨២៩ ៨៩៩ សម្រាប់​ព័ត៌មាន​បន្ថែម​៕S/​