គ្លេ​ន ច​ន​សិន ជឿថា ហ៊ែ​រី ខេន គួរ​ចាក​ចេញពី​ក្លិប តូ​តិ​ន​ហេម​

124
ចែករម្លែក

លោក គ្លេ​ន ច​ន​សិន (Glen Johnson) អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​បាន​ទទូច​ឲ្យ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ចាក​ចេញពី​ក្លិប​តូ​តិ​ន​ហេម​( Tottenham) និង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។

​ខេន ខកខាន​មិនបាន​ស្វែងរក​គ្រាប់​បាល់ ខណៈពេល​ក្រុម​ស្ពឺរ​( Spurs) ចាញ់​ក្រុម Brighton ៣-០ កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយ​លោក ច​ន​សិន ជៀ​ថា ខេន ត្រូវតែ​ស្រេកឃ្លាន ហើយ​យក​មហិច្ឆតា​របស់ខ្លួន​ធំ​ជាង​ភាពស្មោះត្រង់​ជាមួយ​ក្លិប​។

​លោក ច​ន​សិន បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​ជា ហ៊ែ​រី ខេន ខ្ញុំ​នឹង​គិតថា ខ្ញុំ​អាច​លេង​នៅ​កន្លែង​ផ្សេង ហើយ​មានឱកាស​ច្រើនជាង​នេះ ជាមួយ​កីឡាករ​ល្អ​ជាង​នេះ និង​រកពាន​បន្ថែមទៀត​។

​លោក​បន្តថា “​ពីរ​បី​ឆ្នាំ​ទៀត ខេន នឹង​មិនអាច​រកបាន​គ្រាប់​បាល់​ច្រើន​ទៀត​ទេ​សម្រាប់​ក្រុម Spurs ហើយនឹង​ត្រូវបាន​គេ​បើកទ្វារ​ឲ្យ​ចាកចេញ​។ គ្មាន​ភាពស្មោះត្រង់​ទេ​ក្នុង​វិស័យ​បាល់ទាត់ ហើយ ខេន ត្រូវតែ​គិតដល់​ខ្លួនឯង​ជាមុន​”​។

ខេន រង​ការ​ចំអក​ដាក់​នៅពេល​បង្ហាញ​មុខជា​មួយក្រុម Spurs កាលពី​យប់​ថ្ងៃអាទិត្យ​។ ប្រធាន​ក្រុម​អង់គ្លេស​រូបនេះ​រកបាន​១៧១​គ្រាប់​ក្នុងការ​បង្ហាញមុខ ២៦៣​លើក​សម្រាប់​ក្រុម​Tottenham ហើយ​មកទល់ពេលនេះ រកបាន​៧​ក្នុងការ​បង្ហាញមុខ​១០​លើក​នៅ​រដូវ​កាល​នេះ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)