គ​.​ជ​.​នឹង​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​របស់ខ្លួន​នៅ​ទល់មុខ​រដ្ឋសភា នា​រសៀល​ថ្ងៃនេះ

827
ចែករម្លែក

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​នឹង​រៀបចំ​ពិធី​សូត្រ​​មន្ត​ឡើង​អគារ​ទីស្តីការ​ថ្មី​របស់ខ្លួន ដែលមាន​ទីតាំងនៅ​ទល់មុខ ពុទ្ធសាសនបណ្ឌិត្យ និង​វិមាន​រដ្ឋសភា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ ​
​ពិធីសូត្រមន្ត​ឡើង​អគារ​ថ្មី ទីស្តីការ​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត រៀបចំឡើង​ក្រោម​អធិបតីភាព លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប​។
​ ​
​សូមជម្រាបថា អគារ​ទីស្តីការ គ​.​ជ​.​ប ចាស់​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ ក្រសួងមហាផ្ទៃ​៕ ​ដោយ ៖វិបុល

#