គ​.​ជ​.​ប​នឹង​លុប​ឬ​ព្យួរ​ឈ្មោះ អ្នក​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​

328

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​គាត់​ថា គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ​ឬ​ព្យួរ​ឈ្មោះ អ្នក​ដែល​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​។ នេះ​បើ​យោងតាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់ មជ្ឈមណ្ឌល​ផ្ដល់ព័ត៌មាន​នៃ​ការបោះឆ្នោត នៅ​ផ្សារ​ទំនើប​អ៊ីអន​នា​ថ្ងៃទី​៣០ សីហា​នេះ​។​



​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា “​បច្ចុប្បន្នភាព គឺ​សំដៅ​ព្យួរ​ឈ្មោះ លុបឈ្មោះ ប៉ុន្តែ​គ្រាន់តែ ជាការ​លុបឈ្មោះ ព្យួរ​អ្នក​ដែល តុលាការ​សម្រេច​ធ្វើការ​ផ្ដន្ទាទោស ។ ឧទាហណ៍ ជាប់ពន្ធនាគារ​១០​ឆ្នាំ អីចឹង​គាត់​មិនអាច​ចុះឈ្មោះ​បោះឆ្នោត បាន​ចឹ​ង (​គ​.​ជ​.​ប ) ធ្វើការ​លុបឈ្មោះ ព្យួរ​ឈ្មោះ​នេះ ទុក​សិន ទំរាំ​តែ​គាត់​ស្ថិតនៅ​ខាងក្រៅ នៃ​បរិយាកាស នៃ​ការចេញ​ផុតពី​ពន្ធនាគារ នោះ​ទើប​ឈ្មោះ​គាត់ ត្រូវបាន​បញ្ចូល ទៅក្នុង​បញ្ជី​បោះឆ្នោត​វិញ​”​។​

​លោក​បន្ដថា គ​.​ជ​.​ប ក៏​នឹង​លុបឈ្មោះ អ្នកទទួល​មរណៈភាព អ្នក​មិនអាច​ធ្វើ សកម្មភាព អ្វីមួយ​នៅក្នុង​សង្គម​បាន ដូច្នេះ គ​.​ជ​.​ប ត្រូវធ្វើ​ការសម្អាត​លុបឈ្មោះ​នេះ ចេញពី​បញ្ជី​បោះឆ្នោត​៕ដោយ៖វិបុល/sn