គ​.​ជ​.​ប​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​

364
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​ទី​៣០​ខែមករា​ឆ្នាំ​២០១៩​នៅ​សាលសន្និសីទ​សារព័ត៌មាន​ជាន់​ទី​១​នៃ​ទីស្តីកា​រគ​.​ជ​.​ប​(​វិថី​រដ្ឋសភា​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​)​។​នេះ​បើ​យោងតាម​សេចក្តី​ៅ​ប្រកាស​ព័​ត៍​មាន​របស់​គជប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។​

​គ​.​ជ​.​ប​បាន​បន្តថា​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ គឺមាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា​ក្រសួង​ពាក់ព័ន្ធ​នានា​។​តំណាង​គណបក្សនយោបាយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​តំណាង​ស្ថានទូត​ជប៉ុន អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមានៈ​ការផ្សព្វផ្សាយ​ខ្លឹមសារ​សង្ខេប​ស្តីពី​ការចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​ដោយ​ឯកឧត្តម​នុត​សុខុម​អនុប្រធាន​គ​.​ជ​.​ប​និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​មតិយោបល់​របស់​ភាគី​ចូលរួម និង​ការឆ្លើយបំភ្លឺ​ទៅនឹង​មតិយោបល់​ដែល​លើកឡើង​របស់​ភាគី​ចូលរួម​។​

​សូមជម្រាបថា ការត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ការបោះឆ្នោត​អសកល​ដោយមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មុខតំណែង​ជា​អង្គ​បោះឆ្នោត​៕S/​