គ​.​ជ​.​ប​. ប្រកាស​ទទួលស្គាល់​គណ​បក្សនយោបាយ​ចំនួន​៤ ជា​ផ្លូវការ​

1442
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតមកដល់​ត្រឹម​ថ្ងៃទី​១២ ខែឧសភា មាន​គណបក្សនយោបាយ​ចំនួន​៤ ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ រួមមាន​: គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យ​វ​ជនកម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា​ម្សិលមិញ គឺមាន​គណបក្ស​ចំនួន​១០​ហើយ បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រួមមាន​: ១.​គណបក្ស​ប្រជាជន​កម្ពុជា ២.​គណបក្ស​សញ្ជាតិ​កម្ពុជា ៣.​គណបក្ស​យុវជន​កម្ពុជា ៤.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​គណបក្ស​ទាំង​បួន​នេះ ត្រូវ​បានគ​.​ជ​.​ប ទទួលស្គាល់​ផ្លូវការ​ហើយ​)​។ ៥.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៦.​គណបក្ស​ខ្មែរ​តែមួយ ៧.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៨.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៩.​គណបក្ស​ពន្លឺ​ថ្មី និង​១០.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​រប​បោះឆ្នោត បាន​ឲ្យ​ដឹងថា គណបក្សនយោបាយ​ចំនួន​៧​ទៀត បាននិងកំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនាគារជាតិ គឺ​រួមមាន​: គណបក្ស​ប្រជាធិបតេយ្យ​ថ្មី គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​មាតុភូមិ​យើង​។​

​ចំណែក​គណបក្សនយោបាយ​ចំនួន​៦​ផ្សេងទៀត បានទទួល​ទម្រង់ ១០០៨ ពាក្យសុំ​ចុះបញ្ជី​ពី​គ​.​ជ​.​ប រួមមាន​: គណបក្ស​កសិករ គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​រស្មី​ខេមរា គណបក្ស​ចលនា​ប្រជាធិបតេយ្យ​៕ ល​