គ​.​ជ​.​ប​. សម្រេច​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ឆន្ទៈ​ខ្មែរ​-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, សរុប​១៨​គណបក្ស​បាន​ចុះបញ្ជី​ផ្លូវការ​

1767
ចែករម្លែក
  • 29
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​បានសម្រេច​ទទួលស្គាល់​ចុះបញ្ជី គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក​គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ​។​សរុប​គណបក្ស​ន​យោ​បា​ចំនួន​១៨​ហើយ ត្រូវ​បានគ​.​ជ​.​ប​សម្រេច​ចុះបញ្ជី​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែឧសភា នេះ​។​

​ការទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ឆន្ទៈ​ខ្មែរ​គឺ​បន្ទាប់ពី​គណបក្ស​ទាំងពីរ​នេះ​បាន​បំពេញ​ឯកសារ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ហើយ​។

​គ​.​ជ​.​ប​.​បាន​បញ្ជាក់ថា​ចំពោះ​គណបក្សនយោបាយ​ពីរ​ផ្សេងទៀត​គឺ​គណបក្ស​រស្មី​ខេមរា​និង​គណបក្ស​ជនជាតិ​ដើម​ប្រ​រ​ជា​ធិបតេយ្យ​កម្ពុជា​គឺ​គ​.​ជ​.​ប​.​មិនទាន់​សម្រេច​ទទួល​ស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ​នៅឡើយ​ទេ​ដោយសារតែ​បំពេញ​លក្ខខណ្ឌ​មិនទាន់​គ្រប់គ្រាន់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា នេះ គឺមាន​គណបក្សនយោបាយ​ចំនួន​១៨​ហើយ ដែល​គ​.​ជ​.​ប​បាន សម្រេច​ទទួលស្គាល់​ចុះបញ្ជី​។ គណបក្សនយោបាយ​ទាំង​១៨ មានដូចជាៈ​ទី​១.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ឈរ​នៅ​២៥​មណ្ឌល​។ ទី​២.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​។ ទី​៣.​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល​។ ទី​៤.​គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល​។ ទី​៥.​គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល​។ ទី​៦.​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​។ ទី​៧.​គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល​។​ទី​៨.​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​។ ទី​៩.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល​។ ទី​១០.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល​។ ទី​១១.​គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥​មណ្ឌល​។ ទី​១២.​គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល​។ ទី​១៣.​គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​៦​មណ្ឌល​។ ទី​១៤.​គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​៦​មណ្ឌល​។ ទី​១៥.​គណបក្ស​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​១៦​មណ្ឌល​។ ទី​១៦.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឈរ​នៅ​១២​មណ្ឌល​។ ទី​១៧.​គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ​២៥​មណ្ឌល និង​ទី​១៨.​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ​១០​មណ្ឌល​៕​មន​