គ​.​ជ​.​ប​.​ប្រជុំ​ភាគី​ពាក់ព័ន្ធ​រឿង​ឃោសនាបោះឆ្នោត​

1309
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កា​ត់គ​.​ជ​.​ប​.​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំពា​ង​រាស្ត្រ នីតិកាល​ទី​៦ និង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ឃោសនា​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា នេះ នៅ​សាលសន្និសីទ​សារព័ត៌មាន ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

គ​.​ជ​.​ប​.​ប្រជុំ​ភាគី​ពាក់ព័ន្ធ​រឿង​ឃោសនាបោះឆ្នោត​

​ការឃោសនាបោះឆ្នោត​ត្រូវ​បើក​២២​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត​។​ការឃោសនាបោះឆ្នោត​មាន​រយៈពេល​២១​ថ្ងៃ ហើយ​គ្រប់​សកម្មភាព​ឃោសនា​ត្រូវ​ចប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។​យុទ្ធនាការ​ជោ​សនា​បោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៧​ខែកក្កដា​ខាងមុខ ខណៈដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន ២០ ដែល​គ​.​ជ​.​ប​. បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​។ ក្នុងចំណោម​គណបក្ស​ទាំង ២០ នោះ គឺមាន​គណបក្ស​ចំនួន ៩ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង ២៥ រាជធានី​ខេត្ត រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។ ចំណែក​គណបក្ស ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ តិចជាងគេ គឺ​គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​មាតុភូមិ​យើង ដែល​ឈរឈ្មោះ​នៅតែ ប្រាំមួយ​មណ្ឌល​ប៉ុណ្ណោះ​៕​MN

គ​.​ជ​.​ប​.​ប្រជុំ​ភាគី​ពាក់ព័ន្ធ​រឿង​ឃោសនាបោះឆ្នោត​
#