គ​.​ជ​.​ប : ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរារាំង​

579
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដឹងថា ដំណើរការ​នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​និង​ការរាប់​សន្លឹកឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរារាំង គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នេះ​។​

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ដែលមាន​ចំនួន ២០៣​ការិយាល័យ បាន​បើក​ឱ្យ​ដំណើរការ ព្រមៗ គ្នា​នៅ​ម៉ោង ៧​ព្រឹក ដោយ​គ្មាន​ការរាំងស្ទះ​។ ដោយសារ​អ្នកបោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​ក្នុង​មុខតំណែង ដូចនេះ​មាន​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​ខ្លះ ត្រូវបាន​បិទ​បញ្ចប់​ការបោះ ឆ្នោត ជា​បន្តបន្ទាប់​ដោយ​អ្នកបោះឆ្នោត​បានមក​បោះឆ្នោត​គ្រប់​ចំនួន ហើយ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ក៏បាន​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់ ដើម្បី​រាប់​សន្លឹកឆ្នោត​ជា​បន្តទៀត​។​

​គិត​ត្រឹម​ម៉ោង ១០:៣០​ព្រឹក ក្នុងចំណោម​ការិយាល័យ​បោះឆ្នោត​ទាំង ២០៣​ការិយាល័យ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៩៦​ការិយាល័យ ត្រូវបាន​បិទ​បញ្ចប់​ការបោះឆ្នោត និង​កា​រិ​យា ល័យ បោះឆ្នោត ចំនួន ៧ ទៀត​មិនទាន់​បិទ​ការបោះឆ្នោត ដោយសារ​មាន​អ្នក​មិនទាន់បាន​បោះឆ្នោត​ចំនួន ១០​នាក់ ក្នុងនោះ​មាន​អ្នកបោះឆ្នោត ចំនួន ១​នាក់ បានទទួល​មរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ (​ឃុំ​ក្រែក ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​) និង​មាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត ចំនួន​ជាង ៥០% បានបញ្ចប់​ការរាប់​សន្លឹកឆ្នោត​៕ ល​