គ​.​ជ​.​ប កំណត់​យក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​តំណាងរាស្ដ្រ នីតិកាល​ទី​៦

773
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ កំណត់​យក​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ជា​ថ្ងៃ​បោះឆ្នោត​តំណាងរាស្ដ្រ នីតិកាល​ទី​៦ និង​បង្ហាញ​ពី​អាសនៈ​តាម​មណ្ឌល​នីមួយៗ ទូទាំង​រាជធានី​ខេត្ត​។

គួរបញ្ជាក់ដែរថា គ​.​ជ​.​ប ក៏បាន​ជូ​ម​ដំណឹង​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ ដែលមាន​បំណង​ចូលរួម​យក​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត​នេះ ត្រូវមាន​បណ្ណ​សម្គាល់​ខ្លួន ជា​អ្នកសារព័ត៌មាន​ដែល​ចេញ​ដោយ គ​.​ជ​.​ប​។​

​គ​.​ជ​.​ប បញ្ជាក់ថា ដើម្បី​ទទួលបាន​បណ្ណ​សម្គាល់​ខ្លួន អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន ដែល​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ នៅ​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​គ​.​ជ​.​ប ឬ​អាច​ទាញយក​ពី​គេហទំព័រ​របស់ គ​.​ជ​.​ឞ ដែលមាន​អាស័យដ្ឋាន​៖ https://www.necelect.org.kh/khmer/content/3062 ៕