គ​.​ជ​.​ប គ្រោង​បោះពុម្ព​សន្លឹកឆ្នោត​ជាង​១០​លាន​៥​សែន​នាក់​

1259
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា គ​.​ជ​.​ប បានសម្រេច​ហើយ​អំពី​ទម្រង់​នៃ​សន្លឹក​ឆ្នោត សន្លឹកឆ្នោត​ដែល​ត្រូវ​បោះពុម្ព​មាន​ចំនួន ជាង​១០​លាន ៥​សែន​សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ ៣២៩.២០០​សន្លឹក​។​

​អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា អ្នកបោះឆ្នោត​មាន​ចំនួន​តែ​ជាង ៨​លាន​៣​សែន​នាក់ ហេតុ​អី​បានជា គ​.​ជ​.​ប ត្រូវបាន​បោះពុម្ព​សន្លឹក​ច្រើន គឺ​ត្រូវការ​ប្រើប្រាស់​សម្រាប់​បណ្តុះ​បណ្តាល​មន្ត្រី​បោះឆ្នោត និង​អប់រំ​អ្នក​បោះឆ្នោត ហើយ​នៅក្នុង​ការិយាល័យ​នីមួយៗ មាន​សន្លឹកឆ្នោត​បម្រុង​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត និង​ធានា​ឲ្យ​សន្លឹកឆ្នោត​មាន​គ្រប់គ្រាន់​។ ជាការ​ត្រៀម​ស្របទៅតាម​ច្បាប់ ទៅតាម​នីតិវិធី នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថា “​សន្លឹកឆ្នោត​ដែល​យើង​បោះ​ទាំងអស់ ១០​លាន ១​សែន អ្នកបោះឆ្នោត​ដែលមាន​តែ​ជាង ៨​លាន ៣​សែន​នាក់​ទេ សល់​ប៉ុន្មាន​ជា​សន្លឹកឆ្នោត​បម្រុង​”៕ ​/មន