គ​.​ជ​.​ប ច្រានចោល​មិន​ពិនិត្យ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

304

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប បានសម្រេច​មិន​លើក​យកមក​ពិនិត្យ​ពាក្យសុំ​ចុះបញ្ជី​​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ តាម​សាលដីកា​របស់​តុលាការ​កំពូល​។​
​ ​
​នេះ​បើតាម​សេចក្ដីសម្រេច របស់ គ​.​ជ​.​ប ស្ដីពី​ការប្រកាស​មិន​លើក​យកមក​ពិនិត្យ​នូវ​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះ​​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​
​ ​
​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​៕​ដោយ​៖​វិបុល​/sn