គ​.​ជ​.​ប ដាក់​ការិយាល័យ​នៅ​ផ្សារ​អ៊ី​អន ដែល​ឲ្យ​ពលរដ្ឋ​ទៅ​សួរ​ព័ត៌មាន​ពី​ការបោះឆ្នោត​

178

(​ភ្នំពេញ​) ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ឲ្យ​ទទួលបាន​នូវ​ព័ត៌មាន​ស្តី​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នោះ គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្កើត​មជ្ឈមណ្ឌល​ផ្ដល់ព័ត៌មាន ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧​បើក​ដំណើរការ​ក្នុង​ផ្សារ​ទំនើប​ AEON Mall ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
​ ​
​តាម គ​.​ជ​.​ប មជ្ឈមណ្ឌល​ផ្ដល់ព័ត៌មាន​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧​នេះ នឹង បើក​ដំណើរការ​ក្នុង​ផ្សារ​ទំនើប AEON Mall ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​នេះ​ជា​លើក​ទី​១​ហើយ ដែល​គ​.​ជ​.​ប បាន​សហការ​ជាមួយ​អង្គការ​Jica ដើម្បី​ដាក់​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ពី​ការចុះឈ្មោះ​បោះឆ្នោត នៅ​ផ្សារ​ទំនើប​អ៊ី​អន ដែលជា​កន្លែង​ប្រជុំជន​។
​ ​
​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ ដោយឡែក សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨៕​ដោយ​៖​វិបុល​/sn