គ​.​ជ​.​ប ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ពីរ​ថ្មី​ទៀត​នៅថ្ងៃនេះ​,​គណបក្ស​ចំនួន​១៣​ត្រូវបាន​ទទួលស្គាល់​

1284
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/ ភ្នំពេញៈ​លោក ឌឹ​ម សុ​វណ្ណា​រុំ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​និង​ជា អ្នកនាំពាក្យ​គ​.​ជ​.​ប​.​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៩​ខែឧសភា​នេះ​ថា គណបក្សនយោបាយ​ចំនួន​ពីរ​ទៀតហើយ ត្រូវ​បានគ​.​ជ​.​ប​. ប្រកាស​ទទួលស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ គឺ​គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​មាតុភូមិ​យើង​។ ការសម្រេច​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១៩ ខែឧសភា នេះ​។​

លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប.ពិនិត្យសម្ភារៈបោះឆ្នោតនៅខេត្តព្រៃវែងព្រឹកថ្ងៃទី១៩ឧសភា

​លោក​បន្តថា​សរុប​ទាំងអស់​១៣​គណបក្ស​ហើយ​ដែល​គ​.​ជ​.​ប​.​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ​។​គណបក្ស​ធម្មាធិបតេយ្យ​ឈរ​នៅ​១០​មណ្ឌល និង​គណបក្ស​មាតុភូមិ​យើង​ឈរ​នៅ​៦​មណ្ឌល​។ គណបក្ស​១១​ទៀត​គឺៈ គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ​២៥​មណ្ឌល​,​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល​,​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ​២៥​មណ្ឌល​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ​២៥​មណ្ឌល​, គណបក្ស​ខ្មែរ​តែមួយ​ឈរ​នៅ ១៦​មណ្ឌល​,​គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល​,​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​២៥​មណ្ឌល​,​គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ​១៧​មណ្ឌល​, គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ​២៥​មណ្ឌល​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ឈរ​នៅ​២៥​មណ្ឌល​។​នៅ​ថ្ងៃស្អែក​ទី​២០​ខែឧសភា​នេះ​គ​.​ជ​.​ប​.​នឹង​ទទួលស្គាល់​គណបក្ស​ដទៃ​ផ្សេងទៀត​។​

​ដោយឡែក​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​នេះ​នៅ​ទូទាំងប្រទេស​គ​.​ជ​.​ប​.​បានរៀបចំ​ប្រឡង​ជ្រើសរើស​សមាស​ភាព​​គណៈកម្មកា​រ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គឃ​.​សប ក្នុង ១៦៤៦​ឃុំ សង្កាត់​ចំនួន​៨.៣៣៨​នាក់​។

​គួររំលឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ខាងមុខ​។​ទូទាំងប្រទេស​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២២.៩៦៧​ការិយាល័យ​និង​អ្នកបោះឆ្នោត​៨,៣​លាន​នាក់​៕MN