គ​.​ជ​.​ប ទទួលស្គាល់​ចុះបញ្ជី​LDP និង​គណបក្ស​សំបុក​ឃ្មុំ​

51

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ ៖ គណបក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ទទួល​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គ.ជ.ប​។​

​លោក​ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​ទៀតថា សរុប​ទាំងអស់​១០​គណបក្ស​ហើយ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល​គណបក្ស​៨​ទៀត​គឺ ៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈរ​នៅ​២៥​មណ្ឌល, គណបក្ស​ខ្មែរ​តែមួយ ឈរ​នៅ​១៦​មណ្ឌល និង​គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល, ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​២៥​មណ្ឌល, គណបក្ស​យុវជន​កម្ពុជា​ឈរ​នៅ​១៧​មណ្ឌល, គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ​២៥​មណ្ឌល, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​នៅ​២៥​មណ្ឌល, និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ឈរ​នៅ​២៥​មណ្ឌល​។ នៅ​រសៀល​ថ្ងៃនេះ គ.ជ.ប​នឹង​ទទួលស្គាល់​គណបក្ស​ដទៃ​ផ្សេងទៀត​ ៕B